ជំរាបសួរ (ដោយសេចក្តីគោរព),
កាលពីយប់ថ្ងៃទី២០ ទៅ២១ ខែកុម្ភៈ វេលាម៉ោង៣ភ្លឺ ដោយដេកមិនលក់ ខ្ញុំក៍បើកមើលទូរទស្សន៍ cnn គេនិយាយយ៉ាងច្រើនអំពីផលប្រយោជន៍និងទួនាទីនៃFacebook ជាពិសេសនៅពេលកំពុងមានបាតុកម្មអហ៊ឹងសារយ៉ាងព្រោងព្រាតនៅប្រទេសអារ៉ាប់ ។
ដោយស្តាប់មិនសូវយល់អំពីន័យនៃការពិភ័ក្សា ក្នុងតួនាទីនៃFacebookនេះ តើលោកអាចពន្យល់ថាតើ Facebook នេះជាអ្វី (en définition) ហើយវាជាមធ្យោបាយ ជំនួយយ៉ាងច្រើនដល់ក្រុមអ្នកធ្វើបាតុកម្មអហ៊ឹង្សា ក្នុងកិច្ចការទំនាក់ទំនងរវាងគ្នានិងគ្នា ក្នុងពេលដែលរដ្ឋអំណាចប្រទេសគេកាត់ផ្តាច់ les Opérateurs ។
ខ្ញុំហាក់ដូចជាយល់ថា នេះជាមធ្យោបាយមួយដ៍ថ្មីបំផុតនិងប្រស៊ិទ្ធភាពអស្ចារ្យ៍ ក្នុងការយកជ័យជំនះ លើពួកអំណាចផ្តេចការណ៍ ។
សូមលោកទទួលនូវសេចក្តីគោរពអំពីខ្ញុំ,
ក្រាក់ម៉ូ
Mon adreese e.mail : krakmo@hotmail.com
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire